នាសាលសន្និសីទចតុម្មុខ មានរៀបចំកម្មវិធីសម្តែងសិល្ប:រួមគ្នារវាងសិល្បករនៃព្រះរាជាណាចក្រកម្ពុជា និងសិល្បករនៃសាធារណ:រដ្ឋហ្វីលីពីន ដើម្បីអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងកាទូតនៃប្រទេសទាំងពីរ និងពិធីសម្ភោធការតាំងពិពណ៌រូបថត ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប:កម្ពុជា និងឯកឧត្តម Virgilio S. Almario នាយកក្រុមប្រឹក្សាជាតិដើម្បីវប្បធម៌ និងវិចិត្រសិល្ប:នៃប្រទេសហ្វីលីពីន។