កម្មវិធីសម្តែងសិល្ប:រួមគ្នារវាងសិល្បករនៃព្រះរាជាណាចក្រកម្ពុជា និងសិល្បករនៃសាធារណ:រដ្ឋហ្វីលីពីន


នាសាលសន្និសីទចតុម្មុខ​ មានរៀបចំកម្មវិធីសម្តែងសិល្ប:រួមគ្នារវាង​សិល្បករ​នៃព្រះរាជាណាចក្រកម្ពុជា​ និងសិល្បករនៃសាធារណ:រដ្ឋហ្វីលីពីន​ ដើម្បីអបអរសាទរខួបលើកទី៦០​ នៃទំនាក់ទំនងកាទូតនៃប្រទេសទាំងពីរ​ និងពិធីសម្ភោធការតាំងពិពណ៌​រូបថត​ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព​ លោកជំទាវ​ ភឿង​ សកុណា​ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប:​កម្ពុជា​ និងឯកឧត្តម​ Virgilio S. Almario នាយកក្រុមប្រឹក្សាជាតិដើម្បីវប្បធម៌​ និងវិចិត្រសិល្ប:នៃប្រទេសហ្វីលីពីន​។