ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតម្លើងថ្នាក់ និងឋានន្ដរស័ក្ដិឧត្តមមន្ដ្រីជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន៣០រូប


(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងថ្នាក់ និងឋានន្ដរស័ក្ដិប្រចាំឆ្នាំ ក្នុងឋានន្ដរស័ក្ដិឧត្តមមន្ដ្រី នៃក្របខ័ណ្ឌមន្ដ្រីបោះឆ្នោតជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដល់អ្នករាជការ គ.ជ.ប ចំនួន៣០រូប ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤។ នេះបើតាមព្រះរាជក្រឹត្យ ដែលទទួលបាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖