ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតអបអរសាទរ គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលត្រូវបានព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសដែល សម្តេចតេជោ ត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជា “ប្រធានព្រឹទ្ធសភា”
