ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេច ត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជា “ប្រធានព្រឹទ្ធសភា”


ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែល សម្តេចតេជោ ត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជា “ប្រធានព្រឹទ្ធសភា” នាសម័យប្រជុំព្រឹទ្ធសភាលើកទី១ នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។