ឯកឧត្តម ជា វ៉ាន់ដេត បើកសន្និសីទស្តីពី ការអភិវឌ្ឍជំនាញឌីជីថលនៅកម្ពុជា ឆ្នាំ២០២៤ និងការផ្សព្វផ្សាយផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥


(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីក្នុងសន្និសីទ ស្តីពី ការអភិវឌ្ឍជំនាញឌីជីថលនៅកម្ពុជា ឆ្នាំ២០២៤ និងការផ្សព្វផ្សាយផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥ នៅមជ្ឈមណ្ឌលនវានុវត្តន៍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

ពិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ សាកលវិទ្យាធិការ សាកលវិទ្យាធិការង ព្រឹទ្ធបុរស សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិកសិក្សាជាតំណាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលសាធារណៈ និងឯកជន ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនក្នុងវិស័យឌីជីថល និងក្រុមហ៊ុននានា សរុបប្រមាណ ១៥០នាក់ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤៕