អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋានសាងសង់ឡើងវិញប្រឡាយមេលេខ ៧៨ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង


ព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៧ លោក លឹម វីរក្ស អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋានសាងសង់ឡើងវិញប្រឡាយមេលេខ ៧៨ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
សូមរំលឹកជូនថា ប្រឡាយមេលេខ ៧៨ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់បើកការដ្ឋានដំណើរការសាងសង់ឡើងវិញ នៅខែកុម្ភៈ ឆ្នាំ ២០១៧ ដោយមានទំហំការងារ ៖
– ស្តារប្រឡាយមេលេខ ៧៨ ប្រវែង ១.២០០ ម៉ែត្រ ។
– សាងសង់សំណង់បេតុងដែកប្រឡាយមេលេខ ៧៨ ប្រវែង ១.២០០ ម៉ែត្រ ។
ក្រោយពេលសាងសង់រួច ប្រឡាយមេលេខ ៧៨ ដើរតួនាទី ៖
– ជាប្រឡាយនាំទឹកពីប្រព័ន្ធធារាសាស្ត្រទំនប់ ៧មករា ទៅផ្គត់ផ្គង់ឱ្យការងារបង្កបង្កើនផល ក៏ដូចជាការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ១៩ ភូមិ ក្នុងឃុំត្រពាំងវែង ឃុំថ្មី និងឃុំទ្រា ស្រុកកណ្តាលស្ទឺង ។
– ជាប្រឡាយដោះជំនន់ទឹកភ្លៀងចេញពីស្រែ ។
– ផ្គត់ផ្គង់ទឹកឱ្យទន្លេបាទី និងប្រឡាយមេហនុមាន ក្នុងស្រុកបាទី ខេត្តតាកែវ ៕