សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខ កម្មករ កម្មការិនីរោងចក្រកាត់ដេរក្រុមហ៊ុនមហាហ្គាមិនខូអិលធីឌី


នៅព្រឹកមិញថ្ងៃទី ៣០ សីហា បន្ទាប់ពីបានអញ្ជើញបានសំណេះសំណាលជាមួយបងប្អូនកូនក្មួយ កម្មករនិយោជិតនៅសួនឧស្សាហកម្មវឌ្ឍនៈ២រួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរ សុខទុក្ខបងប្អូនកូនក្មួយរោងចក្រកាត់ដេរសំលៀកបំពាក់ នៃក្រុមហ៊ុនមហាហ្គាមិនខូអិលធីឌី ដែលស្ថិត នៅក្នុងសួនឧស្សាហកម្មវឌ្ឍនៈ២ផ្ទាល់។
សព្វថ្ងៃនេះ ក្រុមហ៊ុនមានកម្មករកម្មការិនី ប្រមាណជាង១ពាន់នាក់ ដែលកំពុងបម្រើការលើផ្នែកកាត់ដេរ សំលៀកបំពាក់នាំចេញទៅទីផ្សារក្រៅប្រទេស។ ក្រោយពីបានអញ្ជើញចុះពិនិត្យរោងចក្រនិងសង្វាក់ផលិតកម្មរួចហើយ សម្តេចតេជោ ហ៊ុន សែនបានថតរូប Selfie ជាមួយបងប្អូនកូនក្មួយកម្មករហើយ បានអញ្ជើញពិសារបាយជាមួយបងប្អូនកូនក្មួយកម្មករប្រកបដោយបរិយាកាសរីករាយ និងសប្បាយក្រៃលែង៕