ខេត្តកំពង់ចាម៖ រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភាជាតិ ឯកឧត្តម សាន់ ឡាទីន និង ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកព្រឹទ្ធសភាជាតិ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់អបអរសាទរពានរង្វាន់សាមគ្គីសន្តិភាព នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលរៀបចំឡើងដោយ សម្ព័ន្ធយុវជនមុស្លិមកម្ពុជា ( សយមក ) ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
នាឱកាសនោះ ឯកឧត្តម រ៉ូហ្វី អូស្មាន បានថ្លែងថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគតិបណ្ឌិត ដែលជាវីរៈកុលបុត្រខ្មែរដ៏ឆ្នើម នាយុគសម័យថ្មីនេះ ធ្វើអោយកម្ពុជា បានផ្លាស់ប្តូរមុខមាត់ថ្មីធ្វើឱ្យមតិជាតិ និងអន្ដរជាតិ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនានា បានកកើតជាបន្តបន្ទាប់ មានដូចជា ផ្លូវល្បឿនលឿន ព្រលានយន្តហោះ ស្ពាន និងសមិទ្ធិផលផ្សេងៗជាច្រើនទៀត។
ឯកឧត្តមបានបន្តថា ដោយឡែកចំពោះវិស័យកីឡាវិញ កម្ពុជាបានទទួលកិត្តិយសជាបន្តបន្ទាប់ក្នុងការប្រកួតកីឡាគ្រប់ប្រភេទ តួយ៉ាងវិស័យកីឡាបាល់ទាត់ជាដើម ។ បច្ចុប្បន្ន ប្រជាជនទាំងចាស់ ទាំងក្មេងបាន នឹងកំពុងចាប់អារម្មណ៍លើសកម្មភាពលេងកីឡា ដើម្បីសុខភាពផ្ទាល់ រីឯយុវជនវិញបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកីឡាបាល់ទាត់ ខណៈកីឡានាំមកនូវសុខភាព សន្តិភាព និងការអភិវឌ្ឍន៍។
ជាមួយគ្នាដែរ ឯកឧត្តម បានកោតសរសើរដល់គណៈកម្មការ ដែលបានរៀបចំឲ្យមានការប្រកួតបាល់ទាត់នេះឡើង ក្នុងន័យបានជួបជុំគ្នា រំលឹកនូវអនុស្សាវរីយ៍ ជាចំណងសាមគ្គីភាព មិត្តភាព សុខភាព និងបានបញ្ចេញនូវទេពកោសល្យរបស់ខ្លួន តាមរយៈការប្រកួតយ៉ាងសប្បាយរីករាយនេះ។ ទន្ទឹមគ្នាដែរ ឯកឧត្តម បានឧបត្ថម្ភថវិកាដល់គណៈកម្មការប្រកួតចំនួន ១,០០០,០០០ រៀលផងដែរ៕
![](https://www.cpp.org.kh/wp-content/uploads/2024/04/135159.jpg)
![](https://www.cpp.org.kh/wp-content/uploads/2024/04/135163.jpg)
![](https://www.cpp.org.kh/wp-content/uploads/2024/04/135158.jpg)
![](https://www.cpp.org.kh/wp-content/uploads/2024/04/135162.jpg)
![](https://www.cpp.org.kh/wp-content/uploads/2024/04/135171.jpg)
![](https://www.cpp.org.kh/wp-content/uploads/2024/04/135175.jpg)
![](https://www.cpp.org.kh/wp-content/uploads/2024/04/135151.jpg)
![](https://www.cpp.org.kh/wp-content/uploads/2024/04/135152.jpg)
![](https://www.cpp.org.kh/wp-content/uploads/2024/04/135153.jpg)
![](https://www.cpp.org.kh/wp-content/uploads/2024/04/135150.jpg)
![](https://www.cpp.org.kh/wp-content/uploads/2024/04/135154.jpg)
![](https://www.cpp.org.kh/wp-content/uploads/2024/04/135155.jpg)
![](https://www.cpp.org.kh/wp-content/uploads/2024/04/135156.jpg)
![](https://www.cpp.org.kh/wp-content/uploads/2024/04/135160.jpg)
![](https://www.cpp.org.kh/wp-content/uploads/2024/04/135161.jpg)
![](https://www.cpp.org.kh/wp-content/uploads/2024/04/135164.jpg)
![](https://www.cpp.org.kh/wp-content/uploads/2024/04/135169.jpg)
![](https://www.cpp.org.kh/wp-content/uploads/2024/04/135165.jpg)
![](https://www.cpp.org.kh/wp-content/uploads/2024/04/135166.jpg)
![](https://www.cpp.org.kh/wp-content/uploads/2024/04/135167.jpg)
![](https://www.cpp.org.kh/wp-content/uploads/2024/04/135168.jpg)
![](https://www.cpp.org.kh/wp-content/uploads/2024/04/135170.jpg)
![](https://www.cpp.org.kh/wp-content/uploads/2024/04/135172.jpg)
![](https://www.cpp.org.kh/wp-content/uploads/2024/04/135173.jpg)
![](https://www.cpp.org.kh/wp-content/uploads/2024/04/135174.jpg)