សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនលោកជំទាវ លាង ហៃ (ត្រូវជាភរិយា ឯកឧត្តម ជាវ តាយ) ចំពោះមរណភាព ឯកឧត្តម ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអតីតអភិបាលខេត្តពោធិ៍សាត់ និងខេត្តកំពត។
គួរជម្រាបថា ឯកឧត្តម ជាវ តាយ បានទទួលមរណភាពនារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ៕
ខាងក្រោមនេះជាសាររំលែកទុក្ខរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖