ឯកឧត្ដម សួស គង់ អញ្ជើញបើកការដ្ឋានសាងសង់អណ្ដូងស្នប់ក្នុងខេត្តកំពង់ឆ្នាំង


ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការ តំណាង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមអ្នកប្ច្ចេកទេសដឹកនាំដោយ លោក Du Yunbin ប្រធានក្រុមហ៊ុនទទួលម៉ៅការសាងសង់អណ្ដូងស្នប់ និងជីកស្រះសហគមន៍មកពីសាធារណរដ្ឋប្រជាមានិតចិន រួមទាំងអាជ្ញាធរស្រុក បានអញ្ជើញបើកការដ្ឋានសាងសង់អណ្ដូងស្នប់មួយកន្លែងនៅភូមិបាញ់ឆ្គោល ឃុំ ជ្រៃបាក់ស្រុក រលាប្អៀរខេត្តកំពង់ឆ្នាំង ។
សូមរំលឹកថា រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន បានផ្ដល់ជំនួយឥតសំណង នូវទឹកប្រាក់ ១២ ៧០០ ០០០ ដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជាក្នុងគម្រោងកែលម្អផ្លូវជនបទ និងផ្គត់ផ្គង់ទឹកជនបទ សម្រាប់ជីក អណ្ដូងស្នប់ចំនួន ៨៤៦ អណ្ដូង និងជីកស្រះសហគមន៍ ចំនួន ៧៣ ស្រះ នៅខេត្តកំពង់ឆ្នាំង កំពង់ធំ ស្វាយរៀង កណ្ដាល កំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ ។ ដោយឡែកនៅខេត្តកំពង់ឆ្នាំងទទួលបានអណ្ដូង ២៤០ អណ្ដូង និងស្រះ ២៥ ស្រះ។ គម្រោងនេះគ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទមាន រយៈពេលមួយឆ្នាំ គឺចាប់ពីថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៧ ដល់ ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨ ៕