ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាល និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋចំនួន៤០០នាក់ នៅឃុំដងទង់


នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាល និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋចំនួន៤០០នាក់ នៅឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដងទង់។