សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Choi Yong-Sun ប្រធានក្រុមហ៊ុន Hanshin E&C ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Hanshin E&C ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥០ ដោយធ្វើអាជីវកម្មក្នុងការសាងសង់លំនៅឋាន ស្ថាបត្យកម្ម ការងារសង្គម អគ្គិសនី និងអាជីវកម្មរោងចក្រ ដ៏ល្បីល្បាញក្នុងសាធារណរដ្ឋកូរ៉េ។
Hanshin E&C បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ ពិសេសការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ការសាងសង់ ផ្លូវហាយវេ ផ្លូវថ្នល់ ផ្លូវក្រោមដី ផ្លូវដែកល្បឿនលឿន និងប្រព័ន្ធទឹក នៅពាក់កណ្តាលសតវត្សកន្លងមកនេះ។
ក្រុមហ៊ុន Hanshin E&C ក៏បានចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ មានដូចជា៖ ការកសាងកំណាត់ផ្លូវជាតិលេខ៥, ការលើកកម្ពស់គុណភាពផ្លូវជាតិលេខ២១ និងការលើកកម្ពស់ផ្លូវតំបន់ជនបទផងដែរ៕