ឯកឧត្តម ថោ ជេដ្ឋា ដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យការងារជួសជុល និងកែលម្អប្រព័ន្ធស្រោចស្រព បុស្សូ


ព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៧ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យការងារជួសជុល និងកែលម្អប្រព័ន្ធស្រោចស្រព បុស្សូ ស្ថិតក្នុងឃុំចក ស្រុកអូរាំងឪ ដែលការជួសជុលកែលម្អ រួមមាន ៖ បំពេញដីស និងដីគ្រួសក្រហម ប្រវែង ១.០០០ ម៉ែត្រ ខ្នងលើ ៥ ម៉ែត្រ និងជួសជុលទ្វារទឹក ចំនួន ២ កន្លែង ។
ប្រព័ន្ធស្រោចស្រព បុស្សូ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែវស្សារបស់បងប្អូនប្រជាកសិករ ចំនួន ៥៥០ ហិកតា ។ គម្រោងនេះចាប់អនុវត្តពីថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០១៧ ហើយនឹងគ្រោងបញ្ចប់នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ ២០១៧ ខាងមុខ ។
បន្ទាប់មក ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបន្តដំណើររួមជាមួយលោក Ab Koster និងលោក Michael Young នាយកកម្មវិធី CAVAC II និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះទៅត្រួតពិនិត្យគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយសារគម្រោងនេះមានការជាប់ពាក់ព័ន្ធទៅនឹងគម្រោងកសាងស្ពាន និងផ្លូវ ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ គម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តក្នុងស្រុកក្រូចឆ្មារ ដែលជាជំនួយឥតសំណងដោយរដ្ឋាភិបាលអូស្រ្តាលី អាចមានលទ្ធភាពស្រោចស្រពលើផ្ទៃដី ៣៧៧ ហិកតា ៕