លោកជំទាវ មាន សំអាន អញ្ជើញជួបសំណេះសំណាលការងារជាមួយអនុប្រធានគណៈកម្មការអប់រំ វិទ្យាសាស្ត្រ សុខាភិបាល និងកីឡា នៃសភាប្រឹក្សានយោបាយប្រជាជនចិន


នាល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ គណៈប្រតិភូគណៈកម្មការទី៨ ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាលការងារជាមួយ លោកជំទាវ ZHANG QIUJIAN អនុប្រធានគណៈកម្មការអប់រំ វិទ្យាសាស្ត្រ សុខាភិបាល និងកីឡា នៃសភាប្រឹក្សានយោបាយប្រជាជនចិន នៅសាលប្រជុំសភាប្រឹក្សានយោបាយប្រជាជនចិន ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។