ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ជុំវិញបញ្ហាការរៀបចំសណ្ដាប់ធ្នាប់ផ្លូវសាធារណៈ


ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល​​ នៃគណៈអភិបាលខេត្តសៀមរាប
បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ជុំវិញបញ្ហាការរៀបចំសណ្ដាប់ធ្នាប់ផ្លូវសាធារណៈ ការរៀបចំណតរថយន្ត និងផ្សព្វផ្សាយអំពីការចុះឈ្មោះបោះឆ្នោត។

ក្នុងនោះដែរ ឯកឧត្តម បណ្ឌិត អភិបាល​​ នៃគណៈអភិបាលខេត្ត បានណែនាំជាថ្មីម្តងទៀតទៅសមត្ថកិច្ច រដ្ឋបាលក្រុង និងអង្គភាពព័ន្ធទាំងអស់ ត្រូវអនុវត្តឲ្យខាងតែបានក្នុងពេលដ៏ឆាប់ខាងគឺត្រូវរៀបចំចិញ្ចើមផ្លូវសម្រាប់ថ្មើរជើង ចំណតយាន្តយន្ត និងសណ្តាប់ធ្នាប់ក្នុងតំបន់ផប់ស្ត្រីត ផ្សារលើធំថ្មី និងផ្សារក្រោម ផងដែរ ។