ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ជួបសំណេះសំណាលជាមួយ ក្រុមហ៊ុនមកពីប្រទេសម៉ាឡេស៊ី


ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល​​ នៃគណៈអភិបាលខេត្តសៀមរាប បានបន្តជួបសំណេះសំណាលជាមួយ ក្រុមហ៊ុនមកពីប្រទេសម៉ាឡេស៊ី ដែលមានជំនាញស្ថាបនាផ្លូវក្រាលកៅស៊ូមានគុណភាពខ្ពស់ និងចំណាយថវិកាតិច ពិសេសប្រើពេលកសាងលឿន ។

ជាមួយគ្នានោះដែរ តំណាងក្រុមហ៊ុនក៏បានផ្តល់អគារសិក្សា ១ ខ្នង មាន ៦ បន្ទប់ ដែលនឹងត្រូវសាងសង់នៅក្នុងភូមិសាស្រ្តឃុំកំពង់ភ្លុង ស្រុកប្រាសាទបាគង ឆ្លើយតមតាមការស្នើសុំរបស់មេឃុំ ផងដែរ ។