នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យ និងសិក្សាគម្រោងស្ថាបនាពង្រីកផ្លូវ ដាក់លូ និងរៀបចំផ្លូវរថភ្លើងលើផ្លូវតាំងកសាង តភ្ជាប់ពីផ្លូវរថភ្លើងក្បែរវត្តតាំងកសាងចូលក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
គម្រោងខ្សែរថភ្លើងថ្មីនេះ នឹងបម្រើការដឹកជញ្ជូនសាធារណៈពីស្ថានីយ៍រាជាយស្ម័យយានដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ឯកឧត្ដម ស៊ុន ចាន់ថុល និងឯកឧត្តម ឃួង ស្រេង អញ្ជើញចុះពិនិត្យ និងសិក្សាគម្រោងស្ថាបនាពង្រីកផ្លូវ ដាក់លូ និងរៀបចំផ្លូវរថភ្លើង
