នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈប្រចាំការ នៃយុវជនគណបក្សថ្នាក់កណ្តាល ដើម្បីតាមដានវឌ្ឍនភាពការងារ និងត្រៀមរៀបចំពិធីប្រកាសសមាសភាពបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ និងសមាសភាពគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានលេខាធិការដ្ឋាន និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជា និងជំនួយការ សរុបចំនួន ២០រូប នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា)។