មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃការងារ


មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយនឹងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារ ដូចខាងក្រោម ៖
១. បញ្ចប់សុពលភាពការងារស្តារប្រឡាយមេ គោកអំពិល និងសាងសង់សំណង់សិល្បការ ស្ថិតក្នុងឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្រោយចប់ធានាគុណភាព
រយៈពេល ១២ ខែ ។
២. បញ្ចប់សុពលភាពការងារស្តារប្រឡាយមេ ពោធិ៏ពីរដើម និងសាងសង់សំណង់សិល្បការ ស្ថិតក្នុងឃុំបន្ទាយនាង និងឃុំស្រះរាំង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្រោយចប់ធានាគុណភាពរយៈពេល ១២ ខែ ៕