រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ នេះសាលាខេត្តកណ្តាលបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណអភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ សមាភាពចូលរួមមានឯកឧត្តម លោកជំទាវអភិបាលរងខេត្ត កងកំលាំងទាំងបី អង្គភាពមន្ទីរពាក់ពន្ធ័ជុំវិញខេត្ត។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានស្នើរឲ្យកម្លាំងគណបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធ ត្រូវបន្តត្រួតពិនិត្យ និងតាមដាន នូវចំនុចខ្វះខាតដែលយើងមាន ដែលជាហេតុធ្វើឲ្យបទល្មើសនៅតែបន្តកើតឡើងនៅក្នុង មូលដ្ឋានខ្លួន ធ្វើឲ្យអារម្មណ៍របស់ប្រជាពលរដ្ឋមានការភ័យព្រួយ ពីសុខសុវត្ថិភាពផ្ទាល់ខ្លួន របស់ពួកគាត់ ។