ឯកឧត្តម ឃ្លាំង ហួត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សប្រជាជនរាជធានី ត្រូវបានដំឡើងជាអនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ


ឯកឧត្តម ឃ្លាំង ហួត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សប្រជាជនរាជធានី និងជាអភិបាលរងរាជធានីភ្នំពេញ ត្រូវបានគណបក្សប្រជាជនកម្ពុជា ដំឡើងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ចុះហេត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ។

សេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា «សម្រេចដំឡើងឯកឧត្តម ឃ្លាំង ហួត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្ស ប្រជាជនរាជធានី ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ»

ឯកឧត្តម ឃ្លាំង ហួត ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ​ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខណ្ឌជ្រោយចង្វារ ដែលមានឯកឧត្តម ប្រាក់ សុខុន អនុប្រធានព្រឹទ្ធសភា ជាប្រធានក្រុមការងារ៕