ឯកឧត្តមឈួរ ច័ន្ទឌឿន បើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យវឌ្ឍន៍ភាពការងារផ្តល់សេវាជាពិសេស ចេញប័ណ្ណដីកម្មសិទ្ធិតាមនិតិវិធីច្បាប់ជូនប្រជាពលរដ្ឋ


កំពង់ឆ្នាំងៈឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានជំរុញបែបនេះនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០១៧នៅសាលប្រជុំសាលាខេត្ត ក្នុងកិច្ចប្រជុំដើម្បីត្រួតពិនិត្យវឌ្ឍន៍ភាពការងារផ្តល់សេវាជាពិសេស ចេញប័ណ្ណដីកម្មសិទ្ធិតាមនិតិវិធីច្បាប់ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត អោយបានទាន់។កិច្ចប្រជុំមានការចូលរួមពីឯកឧត្តមមណ្ឌិត ចេង ញ៉ាន់ អភិបាលរងខេត្ត លោកអមសុភានាយករដ្ឋ បាលសាលាខេត្ត លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងមន្ត្រីជំនាញសុរិយោដីពាក់ព័ន្ធ និងមន្ត្រីជំនាញសាខាពន្ធដារខេត្តផងដែរ។

នាឱកាសនោះផងដែរ ឯកឧត្តម ឈួរ ច័ន្ទឌឿនក៏បានផ្តាំផ្ញេីឲ្យមន្ត្រីជំនាញទាំងអស់ខិតខំធ្វើយ៉ាងណាជំរុញការងារ ផ្តល់សេវាជាពិសេសការចេញប័ណ្ណដីកម្មសិទ ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ឲ្យបានឆាប់រហ័ស ទៅតាមនីតិវិធីច្បាប់ ដោយចៀសវៀងប្រព្រឹត្តទង្វើមិនគប្បី ដែលអាចនាំឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល។