សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ នៅវត្តនាគវ័ន្ត


ព្រឹកថ្ងៃសៅរ៍ ១៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកជំទាវ បាននាំយកនូវទៀនចំណាំព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា និងឧទ្ទិសកុសលផលបុណ្យ ជូនដល់មាតា បិតា ញាតិការទាំង៧សន្តាន ដែលបានបែកកាយរំលាយខន្ធទៅកាន់លោកខាងមុខហើយនោះ និងឧទ្ទិសកុសលផលបុណ្យជូនដល់ ដួងវិញ្ញាណក្ខ័ន្ធលោកអ្នកមានគុណទាំងនោះ បានអញ្ជើញទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ…។
ពិធិនេះ បានប្រព្រឹត្តទៅតាមទំនៀមទំលាប់ខ្មែរ និងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅវត្តនាគវ័ន្ត ដែលស្ថិតនៅសង្កាត់បឹកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។