សូមគោរពជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារជ្រាបថា:
ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤
ឯកឧត្តមម៉ាង សុីណេត ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល អង្ករទម្ងន់ ៣៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ជូនដល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាទាំង៥ ក្រុង ស្រុក និង២៩ឃុំសង្កាត់ ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារ មេត្តាជ្រាបជារបាយការណ៍ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់









