ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង និង ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជើញចូលរួមកិច្ចប្រជុំការងារទេសចរណ៍


ព្រឹកទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀម រាប និងឯកឧត្តមបណ្ឌិត ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមកិច្ចប្រជុំការងារទេសចរណ៍ជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអ្នកប្រកបអាជីវកម្មលើវិស័យទេសចរណ៍ប្រមាណ ៣៥០ នាក់។