សកម្មភាពការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង


សកម្មភាពការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ សម្រេចបានលទ្ធផលដូចខាងក្រោម៖
១-ការងារស្ថាបនាលូអ៊ុយ តាមបណ្ដោយផ្លូវជាតិលេខ១ ពីគ.ម១០៣+០០០ ដល់គ.ម១៤៩+៥០០ សម្រេចលទ្ធផលបាន ៤៨%។
២-ការងារជួសជុលផ្លូវខេត្តលេខ ៣១៥ ដោយក្រាលថ្មចាក់កៅស៊ូ ពីគ.ម១០+៧០០ ដល់គ.ម១៤+៥០០ សម្រេចលទ្ធផលបាន ៣៥%។
៣-ការងារកាប់សំអាតរុក្ខជាតិសងខាង និងជួសជុល លាបបង្គោលសុវត្ថិភាព លើកំណាត់ផ្លូវជាតិលេខ១ សម្រេចលទ្ធផលបានប្រវែង ៣.៥០០ម៉ែត្រ ៕