ពិធីដាំស្តាព្រៃឈើ ក្រោមមូលបទ (ពន្លកបៃតង)


ថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤

ស្ថិតក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ដោយមានការនិមន្តចូលរួមពីព្រះសង្ឃដែលថែរក្សាព្រៃឈើ និងក្រោមការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយបងប្អូនកងកម្លាំង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បានរួមគ្នាដាំស្តាព្រៃឈើចំនួន ១៥,០០០ដើម ស្ថិតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន នាខេត្តឧត្តរមានជ័យ។ សកម្មភាពដាំដើមឈើនេះក៏ជាថ្នាលបណ្តុះស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ យុវជន យុវនារីខ្មែរ ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដនិងការពារផងដែរ។