រសៀលថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០១៧ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យការងារកែលំអ និងថែទាំប្រព័ន្ធស្រោចស្រព ជ្រៃសុខុំ ស្ថិតក្នុងឃុំដំរិល ស្រុកអូរាំងឪ ដែលបានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០១៧ ហើយនឹងគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ ២០១៧ ខាងមុខនេះ ។ ប្រព័ន្ធស្រោចស្រព ជ្រៃសុខុំ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ចំនួន ៣២០ ហិកតា ៕
ឯកឧត្តម ថោ ជេដ្ឋា ដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យការងារកែលំអ និងថែទាំប្រព័ន្ធស្រោចស្រព ជ្រៃសុខុំ
