ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន ប្រធានរដ្ឋសភាសិង្ហបុរី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៩ នៃទិវាបុណ្យឯករាជ្យជាតិ


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ ផ្ញេីសារលិខិតអបអរសាទរ​ សូមគោរពជូន​ ឯកឧត្តម សៀ គានប៉េង (Seah Kian Peng) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសិង្ហបុរី​ ក្នុងឱកាសដ៏វិសេសវិសាល នៃខួបអនុស្សាវរីយ៍លើកទី៥៩ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋ សិង្ហបុរី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។