នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបឯកឧត្តម Wang Wenbin ឯកអគ្គទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាណាចក្រកម្ពុជានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ជាកិច្ចចាប់ផ្តើមនៃជំនួបលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានអបអរសាទរចំពោះឯកឧត្តម Wang Wenbin ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៅកម្ពុជា និងបានរំលឹកពីកិច្ចសហប្រតិបត្តិការដែលធ្លាប់មានកន្លងមកលើវិស័យវប្បធម៌។
ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរ បានរំលឹកអំពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិក្នុងវិស័យវប្បធម៌៕


