នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីពិព័រណ៍និងការសម្តែងសិល្បៈ ក្រោមប្រធានបទ “តែនិងពិភពលោក៖ ភាពសុខដុមរមនាសាកល” ដែលរៀបចំឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
កម្មវិធីនេះគឺជាផ្នែកមួយនៃឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤ដោយសហការរៀបចំដោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មន្ទីរវប្បធម៌និងទេសចរណ៍ខេត្តយូណាន និងស្ថានទូតចិនប្រចាំនៅកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយអំពីភេសជ្ជៈតែដ៏ពេញនិយមរបស់ចិន ហើយក៏ជាភេសជ្ជៈប្រពៃណីដ៏យូរអង្វែងផងដែររបស់ប្រទេសចិន ដើម្បីចូលរួមជាព្រឹត្តិការណ៍រឹតចំណងមិត្តភាពដ៏រឹងម៉ាំរវាងកម្ពុជានិងចិន៕





