ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា អនុញ្ញាតឱ្យអនុព័ន្ធយោធារុស្សីប្រចាំកម្ពុជា ដែលចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា


​ឯកឧត្តម​ នាយ​ឧត្ដម​សេនីយ៍ ​ទៀ​ សីហា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​អនុញ្ញាត​ឱ្យ​លោក​វរនាវី​ឯក​ វីតាលី ​លូឆេវ​ (Vitaly LUCHSHEV) នាយ​ការិយាល័យ​អនុព័ន្ធ​យោធា​ នៃ​សហ​ព័ន្ធ​រុស្ស៊ី ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​ចប់​អាណត្តិ ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ជម្រាប​លានាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

នៅ​ក្នុង​ជំនួបនា​ឱកាស​នោះ លោ​ក​វរនាវីឯ​ក វីតាលី ​លូឆេវ ​(Vitaly LUCHSHEV) បាន​ជម្រា​ប​ជូន​ឯកឧត្តម​ រដ្ឋ​មន្ត្រី ​អំពី​សកម្ម​ភាព​ការ​ងារ​រយៈ​ពេល​៣​ឆ្នាំ​ របស់​លោក​នៅ​កម្ពុជា ​ដែល​បាន​ផ្តោត​លើ​ការ​ងារ​សំខាន់ៗ ​ដូច​ជា​ការ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន,​ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក,​ រៀប​ចំ​ការ​បោះ​ឆ្នោត​សាកល បាន​បង្កើត​ឡើង​នូវ​រាជ​រដ្ឋាភិបាល​ថ្មី​ ហើយ​លោក​ក៏​បាន​កោត​សរសើរ​ដល់​រាជ​រដ្ឋាភិបាល​អាណត្តិ​ចាស់​ ដែល​មាន​ សម្តេច​តេជោ ​ហ៊ុន ​សែន​ អតីត​នាយក​រដ្ឋមន្ត្រី ​បាន​ប្រយុទ្ធ​រហូត​ទទួល​បាន​ជ័យ​ជម្នះជា​មួយ​នឹង​ជំងឺ​កូវី​ដ​-​១៩​។

​លោក​វរនាវីឯក ​ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ថ្នា​ក់​ដឹក​នាំ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​បាន​ផ្តល់​ការ​គាំទ្រ​ និង​កិច្ច​សហការ​លើ​គ្រប់​ផ្នែក ​ធ្វើ​ឱ្យ​ការ​បំពេញ​បេសក​កម្ម​ការ​ទូត​របស់​លោក​ទទួល​បាន​ជោគ​ជ័យ​។ លោក​សង្ឃឹម​ថា៖​ ផ្អែក​កិច្ច​សហប្រតិបត្តិការ​ រវាង​ក្រសួង​ការពា​រ​ជាតិ ​នៃ​ប្រទេស​ទាំង​២​ កម្ពុជា​-​រុស្សី ​យើង​នឹ​ងបន្ត​ពង្រឹង​និង​ពង្រីក ​ហើយ​ជួយ​ជ្រោម​ជ្រែង​ដល់​លោក​អនុព័ន្ធ​យោធា​អាណត្តិ​ថ្មី​ ដើម្បី​​បំពេញ​​ភារកិច្ច​បាន​ល្អ​ប្រសើរ​។​

ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ទៀ​ សីហា​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​បញ្ជាក់​ថា៖ ​រវាង​កង​ទ័ព​យើង​ទាំង​២ ​សហព័ន្ធ​រុស្សី ​និង ​ខ.ភ.ម​ ធ្លាប់​មាន​ប្រវត្តិ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ល្អ​ជា​មួយ​គ្នា​ តាំង​ពី​យូ​ណាស់​មក​ហើយ ​ហើយ​យើង​នឹង​បន្ត​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នេះ ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។​

ឯកឧត្តម​បាន​បន្ត​ទៀត​ថា៖​ ចាប់​តាំង​ពី​សម័យ ​សហភាព​សូវៀត​ និង​បន្ត​រហូត​មក​ដល់​សហព័ន្ធ​រុស្សី​ ប្រទេស​រុស្សី​នៅ​តែ​បន្ត​ជួយ​ដល់​កង​ទ័ព​កម្ពុជា​ជា​រៀង​រហូត​។​ ពេល​នោះ​កង​ទ័ព​រុស្សី​ តែង​តែ​ជួយ​ឧបត្ថម្ភ​ទាំង​ស្មារតី, ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ​និង​ជា​សម្ភារ ​ពិសេស​នាយ​ទាហាន​ជាន់​ខ្ពស់​របស់ ​ខ.ភ.ម​ ដែល​កំពុង​ធ្វើការ​ដឹក​នាំ​តាម​បណ្តា​អង្គភាព​ជំនាញ​នានា ​គឺ​សុទ្ធ​តែ​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ពី​ប្រទេស​សហ​ភាព​សូ​វៀត​។​

ឯកឧត្តម​បន្ត​ទៀត​ថា៖​ រវាង​កង​ទ័ព​យើង​ទាំង​២​ នឹង​ខិត​ខំ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ការ​ធ្វើ​ទស្សន​កិច្ច ​ដើម្បី​បាន​ដក​ពិសោធន៏​ពី​គ្នា​ទៅ​វិញ​ទៅ​មក ​ពិសេស​លើ​ការ​អនុវត្ត​​ការ​ងារ​បរិច្ចាគ​កិច្ច​ការ​យោធា ​ដែល​រុស្សី​សព្វ​ថ្ងៃ​កំពុង​អនុវត្តន៍​យ៉ាង​មាន​ប្រសិទ្ធភាព​ ៕