ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាដាក់ឲ្យដំណើរការគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍


នៅព្រឹកថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៧ ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោកស្រី Henrike Brechit ប្រធានក្រុមបេសកកម្មនៃធនាគារពិភពលោក បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាដាក់ឲ្យដំណើរការគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ ។
គម្រោងនេះគ្រោងស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ និងបេតុង ដើម្បីឆ្លើយតបទៅ ការប្រែប្រួលអាកាសធាតុ ប្រវែងសរុបប្រហែល ២៩០ គម នៅក្នុងខេត្តចំនួន ៦ គឺ ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃុំ កំពង់ចាម កណ្តាល និងសៀមរាប ។