ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥ និង ឆ្នាំ២០២៦


ភ្នំពេញ)៖ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា បានប្រជុំពិភាក្សាការងារ ជាមួយគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDCB/CDC) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅភោជនីយដ្ឋាន Brasserie Louis អគារវឌ្ឍនៈកាពីតាល។

ភាគីទីភ្នាក់ងារ KOICA ដឹកនាំដោយលោកស្រី ឆយ ម៉ូនជង់ (CHOI Moon Jung) នាយិកាប្រចាំប្រទេសនៃការិយាល័យ KOICA ប្រចាំនៅកម្ពុជា ចំណែកភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។

ក្នុងជំនួបនោះ ភាគីទាំងពីរបានចែករំលែកពីវឌ្ឍនភាពនៃគម្រោងដែលកំពុងដំណើរការរបស់ KOICA តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ពិភាក្សាអំពីផែនការសម្រាប់ឆមាសទីពីរនៃឆ្នាំ២០២៤ និងពិភាក្សាលើការរៀបចំផែនការគម្រោងថ្មីសម្រាប់ឆ្នាំ២០២៦។

ភាគីទាំងពីររំពឹងទុកថា កិច្ចប្រជុំនេះនឹងអនុញ្ញាត KOICA ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍប្រទេសកម្ពុជា៕