រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនផ្នែកភាពយន្ត


នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចា្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាវិស័យឯកជនផ្នែកភាពយន្តដើម្បីពិនិត្យនូវរាល់បញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការផលិត ការចែកចាយ ការចាក់ផ្សាយស្នាដៃភាពយន្ត ព្រមទាំងការផ្តល់សេវាសាធារណៈលើវិស័យភាពយន្ត ដោយបានប្រមូលធាតុចូលសំខាន់ៗមួយចំនួន សម្រាប់ជាយន្តការក្នុងការពិនិត្យដោះស្រាយ ក្នុងគោលបំណងលើកទឹកចិត្តវិស័យឯកជនផ្នែកភាពយន្ត ដើម្បីជំរុញលើកកម្ពស់គុណភាពស្នាដៃភាពយន្តរបស់ផលិតករភាពយន្តក្នុងស្រុក និងជំរុញលើកកម្ពស់ការទាក់ទាញផលិតករភាពយន្តបរទេសឲ្យមកថតភាពយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។