គណបក្សប្រជាជនកម្ពុជា ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ឧក៉ញា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលត្រូវជាស្វាមី។ក្នុងនាមគណបក្សប្រជាជនកម្ពុជាទាំងមូល គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមសម្ដែងនូវមរណទុក្ខដូចតទៅ៖
* សូមសម្តែងនូវមហាទុក្ខក្រៀមក្រំប្រកបដោយក្តីក្តុកក្តួលឥតឧបមាដែល សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា សមាជិករដ្ឋសភានីតិកាលទី៧ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។
* សូមសម្តែងនូវការសោកស្តាយអាឡោះអាល័យគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះមរណភាពនេះ និងសូមចារឹកទុកនូវរាល់ស្នាដៃ ឧត្តមគតិ គំរូវីរភាព និងគុណបំណាច់របស់ សម្ដេចចៅ ហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ជាឥស្សរជន និងជាថ្នាក់ដឹកនាំ ដែលមានឆន្ទៈ មនសិការជាតិ និងបទពិសោធន៍ខ្ពស់ ហើយធ្លាប់បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជាកន្លងមក។
* សូមចូលរួមរំលែកនូវមរណទុក្ខដ៏សោកសង្រេងបំផុតនេះជាមួយ លោកជំទាវ ឧកញ៉ ធម្មមង្គលមុនី ថាយ វ៉ គង់ សំអុល និងក្រុមគ្រួសារនៃសព ហើយសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទៅសោយសុខក្នុង សុគតិភពកុំបីខានឡើយ៕