សិក្ខាសាលាអាស៊ានស្តីពី ” វេទិកាកសាងសមត្ថភាពមុខងារសាធារណៈអាស៊ាននិងប្រព័ន្ធគ្រប់គ្រងគុណផល “


ខេត្តសៀមរាប៖ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាអាស៊ានស្តីពី ” វេទិកាកសាងសមត្ថភាពមុខងារសាធារណៈអាស៊ាននិងប្រព័ន្ធគ្រប់គ្រងគុណផល ” នៅសណ្ឋាគារសុខា ទីរួមខេត្តសៀមរាប ចាប់ពីរសៀលថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នេះ ដោយមានសមាសភាពចូលរួមពីបណ្តាលប្រទេសជាសមាជិអាស៊ាន អាស៊ានបូក៣ អង្គការអន្តរជាតិ មន្ត្រីជំនាញពីក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍ សរុបចំនួនប្រមាណ ១៣០ នាក់។