នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងថ្នាកនាំ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសក ស៊ិន រិទ្ធា ឪពុកបង្កើតរបស់កញ្ញា ស៊ិន ម៉ូលីរ័ត្ន ជំនួយការឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា ដែលបានទទួលមរណភាព នៅថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៤:៣០នាទីទៀបភ្លឺ ក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ។
សពឧបាសក ស៊ិន រិទ្ធា ត្រូវបានតម្កល់ទុកប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅបុរីនៅដ្ឋានវាលស្បូវ ផ្ទះលេខK-17 ផ្លូវលេខF4 សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕