លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកជំទាវ Leslie KIERNAN អគ្គទីប្រឹក្សានៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក រួមទាំងតំណាងនៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
នៅក្នុងជំនួបពិភាក្សានេះ ភាគីសហរដ្ឋអាម៉េរិក បានសំដែងការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា ពិសេសគឺរីករាយក្នុងការបន្តសហការ ក្នុងការផ្តល់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលនានាតាមវិស័យដែលពាក់ព័ន្ធ។
.j.jpg)


