សមត្ថកិច្ចនិងអាជ្ញាធរដែនដីគ្រប់លំដាប់ ថ្នាក់ត្រូវរក្សាសន្តិសុខ ស្ថេរភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនអោយបានល្អ


កំពង់ឆ្នាំងៈឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាឯកភាពខេត្តកំពង់ឆ្នាំងបានជំរុញអោយសមត្ថកិច្ចនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវរក្សាសន្តិសុខ ស្ថេរភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនអោយ
បានល្អ ។

ឯកឧត្តមបានជំរុញបែបនេះនាព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧
ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារគណៈបញ្ជាការឯកភាពខេត្តនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកជំទាវដោកសុទ្ធាប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអនុប្រធានអង្គភាពជុំវិញខេត្ត លោកអភិបាលអភិបាករងក្រុងស្រុកទូទាំងខេត្តផងដែរ។

ឯកឧត្តមឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញេីដល់ថ្នាក់ថឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវសហការសាមគ្គីភាពគ្នាអោយបានល្អដេីម្បីថែរក្សាសន្តិភាពអោយបានគង់វង្សទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
ប្រឆាំងដាច់ខាតចំពោះបុគ្គលនិងពួកអគតិដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលចេញមកពីការបោះឆ្នោត។