អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង រៀបចំអាហារថ្ងៃត្រង់ជូនសម្តេចតេជោ និងគណៈប្រតិភូ


(កូរ៉េខាងត្បូង)៖ នៅថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ អតីតប្រធានរដ្ឋសភាកូរ៉េ​ខាង​ត្បូង លោក គីម ជិនផ្យូ (Kim Jin-Pyo) បានរៀបចំអាហារថ្ងៃត្រង់ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងគណៈប្រតិភូ។
ការរៀបចំទទួលអាហារថ្ងៃត្រង់ គឺជាការសម្តែងកិច្ចស្វាគមន៍របស់អតីតប្រធានរដ្ឋសភា​កូរ៉េ​ខាង​ត្បូង ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហើយក៏ជាការគោរពចំពោះ​សម្តេច​តេជោ ក៏ដូចជាឱកាសបានរំលឹកអនុស្សាវរីយ៍ទាំងឡាយធ្លាប់មានជាមួយសម្តេចតេជោ​ផង​ដែរ៕