នាព្រឹកថ្ងៃពុធ ទី១១ ខែ កញ្ញា ឆ្នាំ២០២៤ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និង លោក ញ៉ែម សុភី សមាជិកក្រុមប្រឹក្សាក្រុង អញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងព្រៃវែងប្រចាំឆ្នាំ ២០២៤ នៅសាលាសង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងឱកាសនោះផងដែរ លោកអភិបាលក្រុង បានចូលរួមមតិយោបល ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ដូចខាងក្រោម៖
1/ បងប្អូនប្រជាពលរដ្ឋអាចទទួលដឹងពីព័ត៌មាន និងសមិទ្ធផលនានារបស់រដ្ឋបាលក្រុង និង សង្កាត់អនុវត្តក្នុងឆ្នាំ២០២៤នេះ និងលើកផែនការសំរាប់ឆ្នាំបន្ទាប់២០២៥
2/ បងប្អូនប្រជាពលរដ្ឋអាចលើកជាមតិ យោបល់ សំណូមពរ និងពីបញ្ហានានា មកកាន់ក្រុមប្រឹក្សា គណៈអភិបាលក្រុង សង្កាត់ ភូមិ
3/ អាជ្ញាធរក្រុង សង្កាត់ ភូមិ មានតួនាទី ភារកិច្ច ដោះស្រាយនូវរាល់បញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានក្រុងរបស់ខ្លួន ។
ក្នុងកម្មវិធីនេះផងដែរ គណៈអធិបតី បានទទួលនូវសំណើដែលប្រជាពលរដ្ឋលើកមក មានចំនួន១០សំណើរ និងសំនូមពរ ហើយក្នុងអង្គវេទិកាពិគ្រោះយល់បល់នេះថ្នាក់ដឹកនាំបានឆ្លើយតបបានចំនួន ០៨សំណើរ និង០២ទៀតជាសំនូមពរ ដែលរដ្ឋបាល និងបន្តសំនើរនេះទៅថ្នាក់ដឹកនាំខាងលើដើម្បីដោះស្រាយបន្តទៀត ។
ក្នុងវេទិការនេះ មានការចូលរួមពីលោកអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងលោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូន សរុបប្រមាណ ១៥០នាក់ ។