ក្រសួងការបរទេសកម្ពុជា សម្តែងការសោកស្ដាយ ចំពោះការដាក់ទណ្ឌកម្មរបស់រតនាគារ​សហរដ្ឋអាមេរិក លើលោកអ្នកឧញ៉ា លី យ៉ុងផាត់


ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រសួងរតនា​គារ​សហរដ្ឋ​អាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤ សំដៅលើធុរជនកម្ពុជាលោកអ្នកឧញ៉ា លី យ៉ុងផាត់ និង ក្រុមហ៊ុន LY.P. Group Co., Ltd ព្រមទាំងអាជីវកម្មពាក់ព័ន្ធចំនួន៤ទៀត។