សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់កិច្ចប្រជុំចង្អៀតជាមួយ លោកនាយករដ្ឋមន្ត្រីថៃរួចហើយ


នៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន និង លោក ប្រាយុទ្ឋ ច័ន្ទអូឆា បានអញ្ជើញជួបប្រជុំពិភាក្សាចង្អៀត ក្នុងការពង្រឹងភាពជាដៃគូដើម្បីសន្តិភាព និងវិបុលភាពនៃប្រទេសទាំងពីរ ដែលបានធ្វើឡើងនៅក្នុងវិមាន រដ្ឋាភិបាលសន្តិភាព។
បន្ទាប់មក សម្តេចតេជោ និងលោកនាយករដ្ឋមន្រ្តីថៃ នឹងអញ្ជើញប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃជាបន្តទៀត។
ព័ត៌មានបន្ថែមនឹងជម្រាបជូន នៅក្នុងពេលធ្វើសន្និសីទរួមគ្នាមួយក្រោយកិច្ចប្រជុំដោយ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលនឹងផ្សាយ ផ្ទាល់ (LIVE) ពីវិមានសន្តិភាព។ កម្មវិធីអាចនឹងផ្លាស់ប្តូរក្នុងករណីចាំបាច់ណាមួយ៕