គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានអញ្ជើញទៅដល់ទីក្រុង Guilin ខេត្ត Guangxi សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព


ទីក្រុង Guilin ៖ នៅវេលាម៉ោង ២០:៤៥ នាទី ថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ នៃព្រះរាជាណាចកក្រកម្ពុជា អញ្ជើញទៅទីក្រុង Guilin ខេត្ត Guangxi សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមពិព័រណ៍ទេសចណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
វត្តមាននៃការអញ្ជើញដល់របស់ ឯកឧត្តមរដ្ឋមន្ត្រី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក ទុន ថុនា អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ លោក សុខ ជីសេង
កុងស៊ុលនៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីង និងលោក WEN Pu ប្រធានការិយាល័យកិច្ចការបរទេសទីក្រុង Guilin ខេត្ត Guangxi សាធារណរដ្ឋប្រជាមានិតចិន។