នាព្រឹកថ្ងៃចន្ទ ៦ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅក្រុងប៉ោយប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថនប្រធានក្រុមការងាររារដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសំខាន់ៗនៃបច្ចុប្បន្នភាពកម្ពុជា រួមជាមួយការបកស្រាយពន្យល់ដល់អង្គពិធីនូវបញ្ហាមួយចំនួនដែលកើតពីការលាបពណ៌ពីសំណាក់ក្រុមប្រឆាំងក្រៅស្រុកដែលតែងតែធ្វើការភូតភរញុះញង់បោកប្រាស់ប្រជាពលរដ្ឋ។
ក្នុងពិធីនោះមានការចូលរួមពីក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត រដ្ឋបាលក្រុងប៉ោយប៉ែត និងសង្កាត់ទាំង៥ កងកម្លាំង ក្រុមយុវជន និងប្រជាពលរដ្ឋផងដែរ៕












