អភិបាលក្រុងព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ខ្វះខាត ចំនួន ៤០គ្រួសារ


នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ខ្វះខាត ចំនួន ៤០គ្រួសារ ជាអំណោយរបស់ព្រះចៅអធិការវត្ត នៅវត្តសិរីមង្គល ហៅវត្តបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។

សម្ភារៈដែលគ្រួសារនីមួយៗទទួលបានមាន៖ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស តែ និងថវិការចំនួន ៥០.០០០រៀល។