ពិធីបំពាក់គ្រឿងឥស្សរិយយសការងារ ជូនបុគ្គលិកអប់រំខេត្តបាត់ដំបង


បាត់ដំបង ៖ នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារ ជូនលោកគ្រ អ្នកគ្រូ បុគ្គលិកអប់រំខេត្តបាត់ដំបងដែលមានស្នាដៃក្នុងការបំពេញការងារ កន្លងមក។
គ្រឿងឥស្សរិយយសការងារដែលត្រូវចែកជូនបុគ្គលិកអប់រំ ខេត្តបាត់ដំបង សរុបមានចំនួន៧៣៨ ក្នុងមេដាយមាសចំនួន ១៦៣ មេដាយប្រាក់ចំនួន ២៤១ និងមេដាយសំរឹទ្ធចំនួន៣៣៤ ។