ឯកឧត្តម ឃួង ស្រេង ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូរដ្ឋធានីហាណូយ


នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូរដ្ឋធានីហាណូយ ដឹកនាំដោយឯកឧត្តម HOANG TRUNG HAI សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត​វៀតណាម​ និងជាលេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម HOANG TRUNG HAI ក្នុងគោលបំណង​រឹត​ចំណងការទូតខួបលើកទី៥០ រវាងកម្ពុជា-វៀតណាម និងការបង្កើនទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងរដ្ឋធានីហាណូយ ទាំងការទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ផងដែរ៕